• English (United Kingdom)
  • Khmer (Cambodia)
Home >> ទទួលបណ្តឹងនិងដោះស្រាយ

គណៈគម្មាធិការទទួល និងដោះស្រាយបណ្តឹង

គម្រោងអភិបាលកិច្ចល្អមូលដ្ឋានមានគោលដៅជួយដល់ដំណើរការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្ត និងផ្តល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋដែលមានតម្រូវការ បានចូលរួមនៅ ក្នុងដំណើរការ អភិបាលកិច្ច និងគណនេយ្យភាពសង្គម ព្រមទាំងការកសាងសមត្ថភាព ស្ថាប័នរដ្ឋ ដែលមានការចូលរួម ដើម្បីលើកកម្ពស់ការឆ្លើយតបទៅនឹងកង្វល់ផ្តោតលើតម្រូវការប្រជាពលរដ្ឋ វាសំខាន់ណាស់ចំពោះការរៀបចំយន្តការរួមនៃសមសភាគទាំងអស់របស់គម្រោង និងនីតិវិធី ដោះស្រាយបណ្តឹងដែលអាចកើតឡើងនៅក្នុងពេលដំណើរការអនុវត្តន៍គម្រោង ដោយសារ សកម្មភាព ឬការលុប ចោលរបស់ខ្លួន ។ ដូចនេះ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នឹងបង្កើតនូវ ប្រព័ន្ធទទួល និងដោះស្រាយបណ្តឹង ដែលនឹងទទួលពាក្យ បណ្តឹង និងចាត់ការពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ឬអង្គភាពនានា ជាលាយលក្ខណ៍អក្សរ ជាពាក្យសំដី ឬអេឡិចត្រូនិក ដែល​ទាក់ទង​​ទៅនឹងហេតុការណ៍កើតឡើងដែល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ទទួលខុស​ត្រូវផ្ទាល់​(ឬគេជឿថាជាអ្នកទទួលខុសត្រូវ) ទាក់ទងសកម្មភាពគម្រោង និងការប្រព្រឹត្តិរបស់បុគ្គលិក អ្នកជំនាញ ដៃគូ និងអ្នកម៉ៅការបន្តជាភ្នាក់ងារអនុវត្តន៍ ទាំង៦ ដែលគាំទ្រគម្រោងដោយផ្ទាល់ ឬប្រយោល ឬជាប់ទាក់ទងជាមួយនឹងការអនុវត្តន៍សកម្មភាពរបស់ខ្លួន ដែលផ្តល់ជំនួយតាមរយៈ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ អំពើខុសច្បាប់ អំពើអយុត្តិធម៌ ឬសកម្មភាពមិនស្មោះត្រង់ ការលុបចោល ដែលបណ្តឹងនោះត្រូវបានគេជឿថាខុស ទាំងមូលដ្ឋាន​ផ្លូវ​ច្បាប់ក្តី ឬ អាកប្បកិរិយាដែលមិនអាចទទួលយកបាន ហើយដែលអាចដឹងបានដោយភាគីរងគ្រោះ ។

គណៈគម្មាធិការទទួល និងដោះស្រាយបណ្តឹង

គណៈគម្មាធិការទទួល និងដោះស្រាយបណ្តឹង ត្រូវបានបង្កើតឡើងដើម្បីធានានូវយុតិ្តធម៌នៅ​ក្នុងការទទួល​និង ដោះស្រាយបណ្តឹង សមាសភាពរួមមានៈ

1 នាយកគម្រោង នៃការិយាល័យ​សម្រប​សម្រួលគម្រោង ប្រធាន
2 សវនករផ្ទៃក្នុង នៃការិយាល័យសម្របសម្រួលគម្រោង សមាជិក
3 នាយកគម្រោងនៃ អង្គការមូលនិធិអាស៊ី សមាជិក
4 នាយកប្រតិបត្តិ នៃ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សមាជិក

ជំហាន និងនីតិវិធីធ្វើបណ្តឹង

ការដាក់បណ្តឹងអាចធ្វើឡើងដោយបុគ្គល សហគមន៍ ឬអង្គការ មកកាន់ ការិយាល័យសម្របសម្រួល ឬ ភ្នាក់ងារអនុវត្តន៍ ដូចតទៅៈ

១. ការិយាល័យសម្របសម្រួលគម្រោង(PCO): ក្រសួងមហាផ្ទៃ/បន្ទប់ ២១៤, ២៧៥ ទូរស័ព្ទៈ ០២៣ ៧២៦ ៩៥៦, ទូរសារៈ ០២៣ ៧២៦ ៩៥៦, អ៊ីមែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។ , អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។ , www.dfggmoi.gov.kh

២. ការិយាល័យច្រកចេញចូលតែមួយ(OWSO): ជាន់ទី១ នៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួង​មហាផ្ទៃ ផ្លូវនរោ ត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ វ៉ិបសាយ www.owso.gov.kh ។

៣. មូលនិធិអាស៊ី ផ្ទះលេខ ៥៩ ផ្លូវឧកញ៉ា ពេជ្រ (២៤២) ភ្នំពេញ កម្ពុជា ប្រអប់សំបុត្រ ៥៣៦ PTA ភ្នំពេញ កម្ពុជា ទូរស័ព្ទៈ (៨៥៥) ២៣ ២១០ ៤៣១ ទូរសារៈ (៨៥៥) ២៣ ២១៧ ៥៥៣ វ៉ិបសាយៈ www.dfgg-nsac.org ។

៤. មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ផ្ទះលេខ ៧២ ផ្លូវ ២៩២ កាច់ជ្រុងផ្លូវ ៣២៧ សង្កាត់បឹងកក់ II ខណ្ឌ ទួលគោក ភ្នំពេញកម្ពុជា ទូរស័ព្ទៈ ០២៣ ៨៨១ ៨១៤, ០២៣ ៨៨១ ៨១៥ ទូរសារៈ ០២៣ ៨៨១ ៩១៨ វ៉ិបសាយ www.arbitrationcouncil.org ។

រាល់ពាក្យបណ្តឹងទាំងអស់ដែលបានដាក់មក គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៅក្នុង​រយៈពេល​៥ថ្ងៃ​នៃថ្ងៃធ្វើការ ។ ពាក្យបណ្តឹងដែលចាត់ទុកត្រឹមត្រូវតាមមូលដ្ឋានគតិយុត្តដោយ គណៈកម្មាធិការ​ទទួលនិងដោះស្រាយបណ្តឹង នឹងត្រូវបានពិនិត្យ និងដោះស្រាយក្នុងរយៈពេល៣០ថ្ងៃ ។ អាចត្រូវការ​នូវពេលវេលាបន្ថែមដើម្បីចរចារជាមួយនឹងភាគីរងគ្រោះ តែទោះជាយ៉ាងណា ដំណោះស្រាយ​នឹងមិន​លើសពីរយៈពេល៤៥ថ្ងៃនៃថ្ងៃធ្វើការងារឡើយ ។

ព័ត៌មានអំពី ប្រព័ន្ធទទួលនិងដោះស្រាយបណ្តឹង វិធីដើម្បីទទួលបាននូវព័ត៌មាន និងសេចក្តីសរុបរួម នៃកំណត់ត្រា​ដែលបាន​ធ្វើបច្ចុប្បន្នភាពជា​ទៀង​ទាត់ មាន លទ្ធផល និងចំណុចពិស្តារ នៃការប្រើ​ពេល​វេលាដើម្បីពិនិត្យ និងដោះស្រាយ បណ្តឹង​ដែលបានដាក់បង្ហោះនៅលើវ៉ិបសាយ គម្រោង​អភិបាល​កិច្ចល្អមូលដ្ឋាន សកម្មភាព​តម្រង់ទិស​គម្រោង ការបោះពុម្ព ផ្សាយគម្រោង និងប្រព័ន្ធ​ផ្សព្​វផ្សាយ នឹងមានសំរាប់ភាគីពាក់ព័ន្ធ ។

ប្រជា​ពលរដ្ឋ​ដែលដាក់ពាក្យបណ្តឹងអាចដាក់ក្នុងភាពអនាមិក(មិនបញ្ចេញឈ្មោះ) ក្នុងករណីនេះ ឈ្មោះ​របស់គេ នឹងមិនត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈវ៉ិបសាយ ឬចេញផ្សាយ​ដល់ដៃប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មានឡើយ ។ ត្រូវបានរក្សាជាការសម្ងាត់ផងដែរនៅអំឡុងពេលដែល គណៈកម្មាធិការ​ទទួលនិងដោះស្រាយបណ្តឹង កំពុងពិនិត្យមើលលើរឿងក្តីនោះ (ឧទា ប្រភព និងបុគ្គល ក្រុមហ៊ុន ឬនីតិបុគ្គលដែលគេចោទប្រកាន់ថាបានប្រព្រឹត្តខុស នឹងត្រូវទទួលបានការការពារផងដែរ) ។

នៅពេលដែលដំណោះស្រាយបណ្តឹងជាវិជ្ជមានមិនបានទៅដល់ក្នុងរយៈពេល៤៥ថ្ងៃម៉ោងធ្វើការ និងមិនការពន្យល់ ពី ការិយាល័យសម្របសម្រួលគម្រោង ទេ នោះអាចត្រូវការនូវ​ពេលវេលា​បន្ថែម​ទៀត​ដើម្បីពិនិត្យមើលរឿងក្តីឲ្យបានគ្រប់ជ្រុងជ្រោយ ហើយម្យ៉ាងទៀត បើភាគីរងគ្រោះមិនទទួល​យកសេចក្តីសម្រេចរបស់ គណៈកម្មាធិការទទួល និងដោះស្រាយបណ្តឹង ទេ រឿងនេះនឹងអាច​ដាក់ចូល​នៅក្នុងកិច្ចប្រជុំរបស់ ក្រុមការងារសម្របសម្រួលគម្រោង(PCG) ។ ប្រសិនបើ ក្រុមការងារ​សម្របសម្រួលគម្រោង មិនអាចដោះស្រាយបានទៀតនោះ ក្រុមការងារ​សម្របសម្រួលគម្រោង នឹងបញ្ជូនរឿងទៅលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីរកដំណោះស្រាយ ។

លើសពីនេះទៀត អំពើ​ពុក​រលួយ​ដែលកើតមានទាក់ទងទៅនឹងការប្រើមូលនិធិរបស់ គម្រោងអភិបាលកិច្ចល្អមូល ដ្ឋាន រួមទាំង សកម្មភាពលទ្ធកម្មដែលមិនត្រឹមត្រូវ ឬ ប្រើប្រាស់ឧបករណ៍ដែលធ្វើលទ្ធកម្ម ឬទិញដោយ​មូលនិធិ គម្រោងអភិ បាលកិច្ចល្អមូលដ្ឋាន មិនសមស្រប ។ នៅករណីបែបនេះអាចនឹងរុញទៅ ក្រុមការងារ​ប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល ដែលបង្កើតឡើងនៅក្នុង ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ ហើយបណ្តឹងនោះរក្សានូវសិទិ្ធប្រើ ប្រាស់​ប្រព័ន្ធ​តុលាការកម្ពុជា នៅពេលណាមួយក៏បាន ។

បច្ចុប្បន្នភាពពាក្យបណ្តឹង

នៅក្នុងផ្នែកនេះ ការិយាល័យ​ទទួល និងដោះស្រាយពាក្យបណ្តឹង នឹង​បន្ត​ធ្វើបច្ចុប្បន្នភាព​ព័ត៌មាន​ស្តីពីពាក្យ​បណ្តឹង ដាក់នៅ​ក្នុង​វ៉ិបសាយ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន និង​ផ្ញើត្រង់​ផ្ទាល់​ទៅតាម​អាសយដ្ឋាន​អ៊ីមែល​របស់គេ ។

 
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday154
mod_vvisit_counterYesterday80
mod_vvisit_counterThis week498
mod_vvisit_counterLast week1292
mod_vvisit_counterThis month4538
mod_vvisit_counterLast month6933
mod_vvisit_counterAll days2335534

We have: 34 guests online
Your IP: 54.226.179.247
 , 
Today: មករា 18, 2018