• English (United Kingdom)
  • Khmer (Cambodia)
Home
User Login

K2_DATE_FORMAT_LC2

ក្រសួងមហាផ្ទៃបង្កើនសមត្ថភាពផ្នែកការងារទំនាក់ទំនងដើម្បីគណនេយ្យភាពសង្គមដល់មន្រ្តីមូលដ្ឋាន

K2_WRITTEN_BY_MALE 
K2_RATE_THIS_ITEM
(0 K2_VOTES)

ក្រសួងមហាផ្ទៃបង្កើនសមត្ថភាពផ្នែកការងារទំនាក់ទំនងដើម្បីគណនេយ្យភាពសង្គមដល់មន្រ្តីមូលដ្ឋាន

ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃនៅថ្ងៃទី ២២ សីហា នេះបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តី “ទំនាក់ទំនងដើម្បីគណនេយ្យភាពសង្គម” នៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីមូលដ្ឋានទាំងស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិលលើការប្រើប្រាស់មធ្យោបាយឲ្យបានកាន់តែមានប្រសិទ្ធភាពសំរាប់ប្រយោជន៍ជាតិ និង ប្រជាជន។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋានបានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ការងារទំនាក់ទំនងនៅតាមមូលដ្ឋាន ដោយមានទិសដៅដើម្បី “បង្កើនការយល់ដឹងពីការងារទំនាក់ទំនង ដើម្បីលើកកម្ពស់គណនេយ្យភាពសង្គម ឬការទទួលខុសត្រូវនៅក្នុងសង្គម ដែលជាប្រយោជន៍សាធារណៈ និងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងរិះរកមធ្យោបាយឲ្យមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ”។

ឯកឧត្តម ច័ន្រ្ទផល ដែលជាអនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទបានបន្តថា បើទោះជាវគ្គនេះមានរយៈពេលខ្លីក៏ដោយ ក៏សិក្ខាកាមអាចទទួលបានការយល់ដឹងខ្លះពីសារសំខាន់នៃការងារទំនាក់ទំនង ដែលត្រូវ “ប្រកាន់យកក្រមសីលធម៌ ការទទួលខុសត្រូវប្រកបដោយសច្ចភាព និងពង្រឹងអភិបាលកិច្ចល្អ”។

ថ្លែងនៅក្នុងពិធីនោះដែរ លោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃបានលើកឡើងថា សិក្ខាកាមអាចបំពេញចំណុចខ្វះខាតនៅក្នុងទំនាក់ទនង និង ពង្រឹងយន្តការគណនេយ្យភាពសង្គមឲ្យកាន់តែប្រសើរឡើង។

គួរបញ្ចាក់ថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ គឺ ២២ - ២៣ សីហា ដែលមានសិក្ខាកាមចំនួន ៣២ រូប ជាអភិបាល អភិបាលរង ប្រធាន អនុប្រធានក្រុមប្រឹក្សាស្រុក និងអង្កការសង្គមស៊ីវិល មកពី ខេត្តក្រុងចំនួន៨។ មានប្រធានបទជាច្រើនត្រូវបានលើកយកមកបង្ហាញនៅក្នុងវគ្គនេះដូចជា អ្វីជាការងារទំនាក់ទំនង អ្វីជាគណនេយ្យភាពសង្គម វិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងអ្វីដែលគួរធ្វើនិងមិនគួរធ្វើក្នុងការងារទំនាក់ទំនង។

សិក្ខាសាលាបណ្តុះបណ្តាលនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់គម្រោងអភិបាលកិច្ចល្អមូលដ្ឋានដែលអនុវត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក៕

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ទំនាក់ទំនងដើម្បីគណនេយ្យភាពសង្គម” ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី ២២ សីហា។
លោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ទំនាក់ទំនងដើម្បីគណនេយ្យភាពសង្គម” ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចរបស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី ២២ សីហា។

 

ទិដ្ឋភាពនៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ទំនាក់ទំនងដើម្បីគណនេយ្យភាពសង្គម” ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចរបស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី ២២ សីហា។

K2_READ 6249 K2_TIMES K2_LAST_MODIFIED_ON K2_DATE_FORMAT_LC2
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday139
mod_vvisit_counterYesterday215
mod_vvisit_counterThis week863
mod_vvisit_counterLast week961
mod_vvisit_counterThis month19593
mod_vvisit_counterLast month7199
mod_vvisit_counterAll days2284866

We have: 4 guests online
Your IP: 54.162.132.134
 , 
Today: កក្កដា 22, 2017