• English (United Kingdom)
  • Khmer (Cambodia)
Home
User Login

K2_DATE_FORMAT_LC2

បង្កើនសមត្ថភាពស្តីពីដំណើរការដោះស្រាយវិវាទការងារ និងរបៀបនៃការផ្សះផ្សាដល់មន្រ្តីរដ្ឋនិងមិនមែនរដ្ឋ

K2_WRITTEN_BY_MALE 
K2_RATE_THIS_ITEM
(0 K2_VOTES)

ភ្នំពេញ (២៧ សីហា ២០១៣)៖ ការិយាល័យសម្របសម្រួល​គម្រោង​អភិបាល​កិច្ច​​​ល្អ​​មូលដ្ឋាននៃ​ក្រសួង​មហា​​ផ្ទៃ​​នៅ​ព្រឹក​ថ្ងៃទី ២៧ សីហា ​នេះបាន​រៀប​ចំសិក្ខាសាលា​មួយនៅ​ឯ​មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវអភិបាលកិច្ចដែល​ស្ថិតក្នុង​បរិវេណ​ក្រសួង​មហា​ផ្ទៃ ​ស្តីពី “ដំណើរ​ការ​ដោះ​ស្រាយ​​វិវាទ​ការងារ​និងរបៀប​នៃ​ការផ្សះផ្សា” ដល់​មន្រ្តីផ្នែក​ដោះ​ស្រាយ​វិវាទការ​ងារ​មក​​ពី​ស្ថាប័ន​រដ្ឋ​​និង​​មិនមែន​​រដ្ឋ​ ពិសេស​សមាជិកក្រុម​ប្រឹក្សាឃុំ។
សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​​គោល​បំណង​ឲ្យ​អ្នក​ចូលរួម​បាន​យល់​​ពីយន្តការ​ដោះ​ស្រាយ​ទំនាស់​ការ​ងារ​នៅ​​​កម្ពុជា និង​ការងារ​របស់​​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ បាន​ដឹងពី​គោលការណ៍ទទួល​យក​ជា​សាកល​នៅក្នុង​ការ​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​​បទពិសោធន៍ក្នុង​ការដោះ​ស្រាយវិវាទ​ពី​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល ដើម្បី​ធ្វើ​ឲ្យ​​ជំនាញ​ដោះ​ស្រាយ​​​​ទំនាស់​​​កាន់​តែ​ប្រសើរឡើង។​

ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ លោក ប៊ុត ជិ ប្រធាន​ការិយាល័​យសម្រប​សម្រួល​គម្រោង​
អភិ​បាល​​កិច្ច​ល្អ​មូល​ដ្ឋាន​​នៃ​​ក្រសួង​មហាផ្ទៃ​បានលើក​ឡើង​ថា ​សិក្ខាសាលានេះ​ពិត​ជាមាន​សារៈសំខាន់​​សម្រាប់​អ្នក​ចូលរួម​ ព្រោះ​សិក្ខាសាលានឹង​ចែករំលែក​បទ​ពិសោធន៍ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នៅ​មូលដ្នាន។

លោក ប៊ុត ជិ បាន​បញ្ជាក់​ថា កន្លង​មក ​ប្រជាពលរដ្ឋ​មាន​វិវាទជាច្រើន​នៅ​មូលដ្ឋាន ហើយ​ពួកគាត់​មិន​ដឹង​​ទៅ​​រក​​ការ​​ដោះស្រាយ​នៅទី​ណា ខណៈដែល​​មាន​សំណុំរឿង​ជាច្រើន​​បាន​កក​ស្ទះ​នៅ​តុលាការ។

លោក​ ជិ បាន​​​បន្ត​ថា សិក្ខាសាលាដែល​មាន​ការ​សហការជាមួយ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​នេះ​​អាច​នឹង​ជួយ​ផ្តល់​​​វិធីសាស្រ្ត​​ប្រកប​​ដោយ​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ស្រាយ​​ដល់​​អ្នក​ចូលរួម ​ពិសេស​​​អ្នកចូលរួម​ជាសមាជិក​ក្រុម​​ប្រឹក្សា​​ឃុំ ​ដែលជា​​អ្នក​នៅគៀក​នឹង​ប្រជា​ពលរដ្ឋ​​ជា​រៀង​រាល់ថ្ងៃ។       

គួរបញ្ជាក់ថា សិក្ខា​​សាលា​នេះ​ ជា​ផ្នែកមួយ​នៃ​កម្មវិធីអភិវឌ្ឍន៍​​សមត្ថភាព​របស់​គម្រោង​អភិបាល​កិច្ច​​​ល្អ​​មូលដ្ឋានដែល​អនុវត្ត​រួម​គ្នា​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក។​ សិក្ខា​​សាលានេះ​គឺ​ជា​លើក​ទីពីរ​ហើយ ដែល​​កាល​​ពី​លើ​ក​​ទី​មួយ​​បាន​​ធ្វើ​​ឡើង​​ក្នុង​ចំណោម​ក្រុម​ការងារ​ក្រុមប្រឹក្សានីតិកម្ម​របស់​ក្រសួង​មហាផ្ទៃ​កាល​​​ពី​​ឆ្នាំ​​កន្លង​​ទៅ៕​

លោក ប៊ុត ជិ ប្រធាន​ការិយាល័​យសម្រប​សម្រួល​គម្រោង​អភិ​បាល​​កិច្ច​ល្អ​មូល​ដ្ឋាន​​នៃ​​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃ​ទី ២៧ សីហា ឆ្នាំ ២០១៣។



ទិដ្ឋភាពនៅក្នុងពិធីបើក​សិក្ខាសាលា​ស្តីពី “ដំណើរ​ការ​ដោះ​ស្រាយ​​វិវាទ​ការងារ​និងរបៀប​នៃ​ការផ្សះផ្សា”​ដែល​បាន​ធ្វើ​​ឡើង​​នៅ​ព្រឹក​ថ្ងៃទី ២៧ សីហា​ ឆ្នាំ ២០១៣ នៅ​ឯ​មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវអភិបាលកិច្ចរបស់​ក្រសួង​មហា​​ផ្ទៃ​​។

K2_READ 7456 K2_TIMES K2_LAST_MODIFIED_ON K2_DATE_FORMAT_LC2
Visitors
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday141
mod_vvisit_counterYesterday215
mod_vvisit_counterThis week865
mod_vvisit_counterLast week961
mod_vvisit_counterThis month19595
mod_vvisit_counterLast month7199
mod_vvisit_counterAll days2284868

We have: 6 guests online
Your IP: 54.162.132.134
 , 
Today: កក្កដា 22, 2017